ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អនុវត្តតាមដីការបង្គាប់អោយចាប់ខ្លួន ជនសង្ស័យ០១នាក់ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកោះកុង៖ ក្រោមការចង្អុលលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការ នៅថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.១០នាទីយប់ លោកវរសេនីយិ៍ឯក លឹម សែងច័ន្ទ អធិការ ដឹកនាំកម្លាំង ចុះអនុវត្តតាមដីការបង្គាប់អោយចាប់ខ្លួន ០១នាក់ ឈ្មោះ អ៊ូ សាវៀង ភេទប្រុសអាយុ ៤៤ ឆ្នាំមានទីលំនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា តាមដីកាលេខ ១៦១៤ ត.ព ២០២២ ចុះថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២២ និងលេខ១៦៧៥ ត.ព ២០២២ចុះថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញយើងកសាងសំណុំរឿង បញ្ជូនទៅផែនការងារប្រឆាំងបទល្មើសគ្រឿងញៀនចាត់ការតាមនីតិវិធី ៕