ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី ចាន់ ទិត្យ ស្នងការរងទទួលដឹកនាំកម្លាំងចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្រ្តខេត្ត ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ

មណ្ឌលគិរី៖  នៅយប់ថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក . ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា  ឆ្នាំ២០២៣ នាវេលាម៉ោង២០និង១០នាទី នេះលោកឧត្តមសេនីយ៍ត្រី ចាន់ ទិត្យ ស្នងការរងទទួលដឹកនាំការងារចរាចរណ៍និងលោកឧត្តមសេនីយ៍ត្រីកែវ រតនា ស្នងការរង លោកវរសេនីយ៍ឯក នួន ហាន ស្នងការរងទទួលការងារ ផែនគ្រប់គ្រងអាវុធជាតិផ្ទុះនិងការិយាល័យបង្ការនិងពន្លត់អគ្គីភ័យបានដឹកនាំកម្លាំងចម្រុះបន្តចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី។

ចាត់អោយកម្លាំងចម្រុះចុះត្រួត ពិនិត្យអាវុធគ្រឿងផ្ទុះ និងត្រួតពិនិត្យច្បាប់ចរាចរណ៍នាពេលយប់នៅតាមដងផ្លូវ គោលដៅសំខាន់ៗក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ និងទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទដើម្បីរក្សាការពារ សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋ អោយបានល្អប្រសើរនិងបានអប់រំអ្នកធ្វើដំណើរលើដងផ្លូវគោរពច្បាបចរាចរណ៍ កុំឲ្យបើកបររថយន្តក្នុងស្ថានភាពស្រស្រវឹមានជាតិអាល់កុល។

កងកម្លាំងសមត្ថកិច្ចចម្រុះយើបានធ្វើការត្រួតពិនិត្យទៅលើមធ្យោបាយ អ្នកបើកបររថយន្តនិងពិនិត្យអាវុធជាតិផ្ទុះរកឃើញអាវុធខ្លីចំនួន០១ដើម GLOCk 26  .លេខ LBFOO4និងគ្រាប់ចំនួន១៥គ្រាប់ផលិតនៅប្រទេស AUSTRUS ដែលមានប័ណ្ណប្រើប្រាស់ត្រឹមត្រូវតាមលក្ខណ:ច្បាប់ប្រើប្រាស់អាវុធជាតិផ្ទុះ៕