ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

តំណាងលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ ជាកិច្ចបច្ឆាមរណៈចំពោះសព លោកវរសេនីយ៍ត្រី យាន ប៊ុនទី នាយប៉ុស្តិ៍នគរបាលរដ្ឋបានក្របីរៀល

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង០០នាទី លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីសេនីយ៍ទោ ជាកិច្ចបច្ឆាមរណៈចំពោះសព លោកវរសេនីយ៍ត្រី យាន ប៊ុនទី នាយប៉ុស្តិ៍នគរបាលរដ្ឋបានក្របីរៀល ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៣និង១៥នាទី ក្នុងជន្មាយុ ៤៩ឆ្នាំ ដោយរោគាពាធ។ និងមានការអញ្ជើញចូលរួមពី លោកនាយការិយាល័យបុគ្គលិក លោកអធិការនគរបាលក្រុងសៀមរាប និងមន្រ្តីផងដែរ។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បាននាំយកនូវថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) និងថវិកាដែលចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចំនួន ៣,២០០,០០០៛ (បីលានពីរសែនរៀល) និងគ្រឿងឧបភោគបរិភោគ មួយចំនួនប្រគល់ជូនក្រុមគ្រួសារ នៃសព ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ សូមលំឱនកាយចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយគ្រួសារ ញាតិមិត្ត នៃសព ហើយសូមឧទិ្ទសដល់ដួងវិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោ យាន ប៊ុនទី បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕