ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញចុះសួរសុខទុក្ខចាស់ជរា និងគ្រួសារជួបការលំបាកចំនួន ៥គ្រួសារ នៅភូមិពារាំង និងភូមិចោងម៉ោង ឃុំចោងម៉ោង ស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរផែនការ និងអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខចាស់ជរា និងគ្រួសារជួបការលំបាកចំនួន ៥គ្រួសារ នៅភូមិពារាំង និងភូមិចោងម៉ោង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភអំណោយជូនក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន ១០ម៉ឺនរៀល ៕