ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនសង្ស័យ០១នាក់ ត្រូវសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកាន ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណី រក្សាទុក ប្រើប្រាស់ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ពោធិ៍សាត់៖  ជនសង្ស័យឈ្មោះ ឆន សុផាន់ ហៅក្រឹម ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិរំលេច ឃុំរំលេច ស្រុកបាកានខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចជំនាញស្រុកបាកាន ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណី រក្សាទុក ប្រើប្រាស់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំក្រាលគ្រួសក្រហម ស្ថិតនៅភូមិរំលេច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅវេលាម៉ោង២០និង ៤៥នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣

លោកវរសេនីយ៍ទោ សុង គឹមសែ អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ចាក់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច សហការណ៍ជាមួយកម្លាំងជំនាញស្រុកបាកាន ដឹកនាំដោយលោកអធិការរងផ្ទាល់ បានចុះបង្ក្រាបករណីខាងលើ ជាលទ្ធផលបង្ក្រាបឃាត់ខ្លួនជនសង្ស័បាន០១នាក់ ឈ្មោះឆន សុផាន់ ហៅក្រឹម ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិ.ឃុំខាងលើ និងបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ ទម្ងន់១,៥២ក្រាម ទូរសព្ទអ៊ិនចុចពិល០១គ្រឿង បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញបែបបទ ចាត់ការតាមនីតិវិធី