ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងប៉ុស្តិ៍ព្រំដែនចក្រី សហការជាមួយកម្លាំងយោធា ចេញល្បាតទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិស្រុកសំពៅលូន-ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បព្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ កម្លាំងប៉ុស្ដិ៍ព្រំដែនចក្រី ចំនួន៦នាក់ ដឹកនាំដោយលោកព្រិន្ទបាលឯក មុត-ស៊ីណាត នាយរងប៉ុស្ដិ៍ សហការជាមួយកម្លាំងយោធា កងអនុសេនាធំទី២ វរសេនាតូចលេខ១ចំនួន០៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ណន-វណ្ណនី មេបញ្ជាការកងអនុសេនាធំ បានចេញល្បាតតាមព្រំដែនចាប់ពីចំណុចភូមិសាស្រ្ដ ភូមិកោះតូច ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្ដបាត់ដំបង ដល់ចំណុចភូមិសាស្ត្រ ភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សភាពការណ៍តាមព្រំដែនស្ងប់ស្ងាត់ធម្មតា។