ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ)

ខេត្តព្រះសីហនុ នៅយប់ថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣វេលាម៉ោង២០:៣០នាទីយប់ មានករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័)នៅចំណុចផ្លូវកែងគជ់អាស៊ីឆ្ពោះទៅជីងប៉ីបីស្ថិតនៅក្រុមទី៥ ភូមិ១ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ប្រព្រឹត្តដោយជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ១គ្រឿង មិនស្គាល់អត្តសញ្ញាណ

     ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង កម្លាំងជំនាញយើងបានធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាធ្វើសកម្មភាព រហូតដល់ថ្ងៃទី១២ ..២០២៣ វេលាម៉ោង១១:០០នាទី កម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់។

  +ជនសង្ស័យមាន៖

/ឈ្មោះ ង្វៀង យាំងថាំ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ ជាអ្នកបើកម៉ូតូ។

/ឈ្មោះ ង្វៀង យាំងទឹង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ ជាអ្នកជិះពីក្រោយឆក់យកទូរស័ព្ទពីជនរងគ្រោះ

ជនរងគ្រោះឈ្មោះ CHU HONGVAN ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិ០៣ សង្កាត់លេខ៤ក្រុង+ខេត្តព្រះសីហនុ ត្រូវជង្ស័យឆក់យកទូរសព្ទ័ពីដៃក្នុងពេលគាត់ដើរលើចិញ្ចឹម ជាមួយប្តី

វត្ថុតាងចាប់យកបាន:

ទូរសព្ទ័ដៃចំនួន០២ គ្រឿង ម៉ាក់អាយហ្វូន១៤ប្រូមិចចំនួន០១គ្រឿង និងម៉ាក់អាយហ្វូន ១១ ប្រូមិចចំនួន០១គ្រឿង (ផលនៃអំពើឆក់)

ដែកអក្សរតេផ្លែសំប៉ែតសម្រាប់កាច់សោរកម៉ូតូ ចំនួន០១ផ្លែ

ម៉ូតូ១គ្រឿងម៉ាកHONDA C125 ពណ៌ខ្មៅ សេរីឆ្នាំ២០៩ គ្មានស្លាកលេខ(មធ្យោបាយធ្វើសកម្មភាព) 

   

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញយើងបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការ បន្តតាមនីតិវិធី