ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមជាអធិបតីវគ្គបណ្ដុះបណ្ដាលជូនភាគីពាក់ព័ន្ធស្តីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត”

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោត បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដល់ សមាជិក គណៈកម្មការ ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) មន្រ្តីលេខាធិការដ្ឋាននៃ គធ.ខប តំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល តំណាងមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធរយៈពេលពីរ ថ្ងៃ គឺថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៣។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និង លោក សាក់ សុវណ្ណ អគ្គនាយករង នៃអគ្គនាយដ្ឋានអប់រំ ព័ត៌មាន និង ទំនាក់ទំនងសាធារណៈ របស់គជប ៕