ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អធិការដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង អនុវត្តន៍ការងារប្រចាំថ្ងៃ

ខេត្តបាត់ដំបង៖ ថ្ងៃ​សៅរ៍ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ អនុវត្តន៍ការងារប្រចាំថ្ងៃគិតត្រឹមម៉ោង១២នឹង០០នាទី÷
១.សភាពការណ៍នយោបាយ​ ÷(ស្ងប់ស្ងាត់)
២.សភាពការណ៍​បទល្មើស​ :​(ស្ងប់ស្ងាត់)
៣.សភាពការណ៍​សន្តិសុខសង្គម÷(ស្ងប់ស្ងាត់)
៤.លទ្ធផលការងារប្រចាំថ្ងៃ÷
ព្រឹកថ្ងៃទី០៩. ០៦. ២០២៣វេលាម៉ោង៧នឹង០០នាទីកម្លាំងប៉ុស្តិ៍នគរបាលចែងមានជ័យ,ស្នឹង,ឈើទាល,និងបាយដំរាំ សហការជាមួយ កម្លាំងប្រជាការពាររៀបចំសណ្ដាប់ធ្នាប់ ទីតាំងផ្សារចំនួន៤គឺ÷
១/ផ្សាររូង ២/ផ្សារស្នឹង ៣/ផ្សារឈើទាល និង៤/ផ្សារបាយដំរាំ ដើម្បីធានាបាននូវសន្តិសុខនិងសុវត្ថភាព។
ព្រឹកថ្ងៃទី០៩.០៦.២០២៣ វេលាម៉ោង៧នឹង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចែងមានជ័យ និងតាគ្រាម បានសហការជាមួយលោកប្រធានភូមិ ចុះសួសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះនិងបានចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ក្នុងនោះគឺ÷
.ប៉ុស្តិ៍ចែងមានជ័យ
-ចែកអ/ត្ត ចំនួន០៩សន្លឹក ស្រី០៧សន្លឹក
-សៀវភៅស្នាក់នៅ(ក២)ចំនួន០១សន្លឹក
-សៀវភៅគ្រួសារ(ក៤)ចំនួន០១ក្បាល
– ស្មើ០៧ខ្នងផ្ទះ។
.ប៉ុស្តិ៍តាគ្រាម
-សៀវភៅស្នាក់នៅ(ក២)ចំនួន១៧សន្លឹក
-សៀវភៅគ្រួសារ(ក៤)ចំនួន១៥ក្បាល
– ស្មើ២០ខ្នងផ្ទះ។
ថ្ងៃទី០៩.០៦.២០២៣វេលាម៉ោង៨និង០០នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទឺ២ បានធ្វើផែនការប្រជុំផ្សព្វផ្សាយតាមការណែនាំរបស់លោកអធិការនិងផែនការពារសន្តិសុខ   ។
១/ ការងារគ្រប់គ្រងមុខសញ្ញាចេញពីពន្ធនាគារនិងមុខសញ្ញាក្មេងទំនើង  ។
២ / ការងារបែងចែកវេនប្រចាំការ២៤ម៉ោងលើ២៤ម៉ោង    ។
៣/ ការងារគោរពវិន័យរបស់កងកម្លាំងលេខ០០៦។
៤/ ការងារគ្រប់គ្រងឯកសារ រដ្ឋបាល   ។
៥ / ការងារចុះផ្សព្វផ្សាយនឹងធ្វើវេទិកាសាធារណៈ   ។
៦/ ការងារសាមគ្គីផ្ទៃក្នុងរបស់កងកម្លាំង    ។
៧ / ការងារសំអាតអនាម័យ
៨ / ការងារចងក្រងឯកសារទុកដាក់ឲ្យបានល្អ។
ថ្ងៃទី ០៩.០៦.២០២៣ផ្សព្វយផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ០៣លើក អ្នកចូលរួមសរុប:៧០នាក់ ស្រី៣៥នាក់ ក្នុងនោះ៖
-តាគ្រាម=១លើក(០៩/០៨)
-ស្នឹង=១លើក(៣០/២៣)
-បាយដំរាំ=១លើក(៣១/០៤)
វេទិការសាធារណៈ ០៣លើក អ្នកចូលរួមសរុប: ៧០នាក់ ស្រី៣៥ នាក់ ក្នុងនោះ៖
-តាគ្រាម=១លើក(០៩/០៨)
-ស្នឹង=១លើក(៣០/២៣)
-បាយដំរាំ=១លើក(៣១/០៤)។
ថ្ងៃទី០៩.០៦.២០២៣វេលាម៉ោង១១:០០នាទីកម្លាំងនគរបាលប៉ុស្តិ៍កន្ទឺ២,ឈើទាលនិងស្នឹង បានសហការជាមួយកំលាំងប្រជាការពារ ចុះសម្រួលចរាចរណ៍និងជូនសិស្សឆ្លងថ្នល់ នៅសាលាបឋមសិក្សាបាណន់,សាលាបឋមសិក្សាឈើទាលនិងសាលាបឋមសិក្សាស្នឹង។
បានចាត់តាំងកំលាំងការពារតាមគោលដៅសំខាន់ៗក្នុងស្រុក​ដូចជាទីផ្សាលក់ដូរ, ជួយសំរួលចរាចរណ៍ជូនសិស្សនិងចល័តត្រួតពិនិត្យដេីម្បីបង្កាទប់ស្កាត់បទល្មេីសគ្រប់ប្រភេទ។