ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ចាត់តាំងកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវប្រកបដោយលទ្ធផលល្អ

ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស​ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ក៏ដូចយោបល់ លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក  ព្រមទាំង លោកវរសេនីយឯក ស៊ិន ប៊ុនរស្មី  ស្នងការរងទទួលដឹកនាំវរ:៨១៩ ។
លោកវរសេនីយ៍ឯក  អិន កុល   មេមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍ប្រចាំការជួរមុខចេញល្បាតពិនិត្យព្រំដែន ៖
.នៅវេលាម៉ោង០៨នឹង០០នាទី កម្លាំងប៉ុស្ដិ៍នគបាលស្វាយចេក  ចំនួន០៤នាក់  អាវុធវែង០២ដេីម ដឹកនាំដោយ នាយរងប៉ុស្ដិ៍ បានសហកការជាមួយកម្លាំងសឹករងស្រុកកំរៀង ចំនួន ០៤នាក់អាវុធវែង ០១ដេីម ដឹកនាំលោក មេបញ្ជាការ(ខ) និងកម្លាំងវរះ ៥៣១  ចំនួន០៤នាក់  អាវុធវែង០២ដេីម ដឹកនាំលោក មេបញ្ជាការរងវរះ៥៣១ បានដើរើល្បាតព្រំដែនក្នុងភូមិសាស្រ្ត ចាប់ពីចំណុចកំពង់តាយន់ និយាមកា (Indian 1960 222461E 1448316N) រហូតដល់កំពង់តាម៉ននិយាមកា (Indian 1960 223912E 1447467N)  លទ្ធផលគ្មានអ្វីប្រែប្រួលគួឲ្យកត់សគាល់សកភាពការស្ងប់ស្ងាត់ធម្មតា  បានបញ្ចប់នៅវេលាម៉ោង ១០៖៤០នាទីព្រឹកថ្ងៃទីដដែល។