ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចក្រុងបាត់ដំបងបង្រ្កាបករណីលួចទ្រព្យសម្បត្តិអ្នកដទៃឃាត់ខ្លួនជនសង្ស័យ០៣នាក់

ខេត្តបាត់ដំបង៖ កាលពីថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៦នឹង០០នាទី នៅត្រង់ចំណុចក្រុមទី០៤ ភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលពាក្យបណ្តឹងមានករណីលួច (លួចដែក) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកដែករបស់ជនរងគ្រោះឈ្មោះ សំបូរ ថាវីរះ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សម្ភារះបាត់បង់រួមមាន៖ ដែកទីបមូលចំនួន ១០ដើមខ្លី, ដែកជើងសារេ ចំនួន ១០ដើម, ដែកក្រចាប់ពុម្ព ចំនួន ០១, ពូថៅ ចំនួន ០១ និងញញួរ ចំនួន ០១ ។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងមានការសម្របសម្រួលនិតីវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យចំនួន ០៣នាក់
១.ឈ្មោះ ញ៉ែម ប៊ុនធឿន ហៅ ហើម ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
២.ឈ្មោះ ថោង សុភ័ក្រ ហៅ កែវ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៣.ឈ្មោះ សេត ឆៃហ្វុង ហៅ ជ្រូក ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ។ ក្រោយពីសាកសួរក្រុមជនសង្ស័យពួកគេបានសារភាពថាពិតជាបានចូលលួចដែកជនរងគ្រោះពិតប្រាកដមែន។
សម្ភារៈដកហូតបានរួមមាន៖
-ដែកទីបមូលចំនួន ១០ដើមខ្លី ។
-ដែកជើងសារេចំនួន ១០ដើម ។
-ដែកក្រចាប់ពុម្ព ចំនួន ០១ ។
-ពូថៅ ចំនួន ០១ ។
-ញញួរ ចំនួន ០១ ។
-រទេះដែក ចំនួន ០១ ។
-ម៉ូតូ ១គ្រឿង ម៉ាកវីវ៉ា ពណ៍ក្រហម មិនចាំសេរី ពាក់ផ្លាកលេខ បាត់ដំបង 1H-4729 ។
នាពេលនេះ ជនសង័្សយទាំង៣នាក់ខាងលើត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕