ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចក្រុងបាត់ដំបងបង្រ្កាបទីកន្លែងភ្នាល់ជល់មាន់ខុសច្បាប់មួយកន្លែងឃាត់ខ្លួនមនុស្សចំនួន០៦នាក់អនុវត្តតាមច្បាប់

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១០នឹង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងមានការសម្របសម្រួលនិតីវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង (ភ្នាល់មាន់ជល់) ០១លើក ត្រង់ចំណុចត្រង់ចំណុចក្រុមទី១២ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៦នាក់
១.ឈ្មោះ សាយ គីមសៀន ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
២.ឈ្មោះ ឡន រ៉ាវី ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៣.ឈ្មោះ ជៀម ម៉េង ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង
៤.ឈ្មោះ រិទ្ធ សុភាស់ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិហៃសាន្ត ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង
៥.ឈ្មោះ ផូរ ផាន់ណារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៦.ឈ្មោះ សាយ គឹមសៀង ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ។
វត្ថុតាងដកហូតរួមមាន៖
-មាន់ជល់ចំនួន ០៩ក្បាល
-ស៊ុមសម្រាប់ដាក់មាន់ចំនួន ០៧
-ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ ០១
-កៅស៊ូសង្វៀនជល់មាន់ចំនួន ០១ដុំ
-ចង្រ្កានហ្គាសចំនួន ០១
-ឆ្នាំងចំនួន ០១ ។
បច្ចុប្បន្ន ជនប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់ទាំង៦នាក់ត្រូវបានកម្លាំងនគរបាលក្រុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕