ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាល ពោធិរាជ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត រួមជាមួយលោក ប៉ុល សារិត អភិបាលរងស្រុកស្វាយជ្រំ បានអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាល ពោធិរាជ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ស្ថិតនៅក្នុងភូមិអូសំដី ឃុំពោធិរាជ ស្រុកស្វាយជ្រំ។

អគារប៉ុស្តិ៍នគរបាលរដ្ឋបាលដែលត្រូវសាងសង់ មានទំហំ ១១×១៣ ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ក្រសួងមហាផ្ទៃ។

ពិធីនេះមានការអញ្ជេីញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ នាយ នាយរងការិយាល័យ លោកតំណាងនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ លោកអធិការ អធិការរងស្រុកស្វាយជ្រំ លោកមេឃុំ លោក លោកស្រីនាយ នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាលប៉ុស្តិ៍ ជាច្រេីនរូបទៀត។