ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកបវេលនាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់១៦នាក់អប់រំណែនាំក្នុងមូលដ្ឋាន

ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (បៀរ៥២សន្លឹក) ០១លើក នៅចំណុចភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ១៦នាក់
១.ឈ្មោះ លន់ ញ៉ែត (ហៅ ង៉ែត) ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល
២.ឈ្មោះ រុំ ឈូក ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល
៣.ឈ្មោះ ដឿន ញិប ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល
៤.ឈ្មោះ ជា ជុំ ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល
៥.ឈ្មោះ តិច ភាវ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល
៦.ឈ្មោះ យាន គន្ធា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល
៧.ឈ្មោះ ពក ភាព ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល
៨.ឈ្មោះ លុយ ឌៀប ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល
៩.ឈ្មោះ ម៉ៅ ឃួញ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល
១០.ឈ្មោះ  ឡុញ រ៉េម ភេទស្រី អាយុ៦៨ឆ្នាំ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល
១១.ឈ្មោះ គង់ កន (ហៅ ខន) ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល
១២.ឈ្មោះ រឿន រ៉ាន់ ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល
១៣.ឈ្មោះ បូរ ចាន់ថន ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល
១៤.ឈ្មោះ ទុយ រ៉េត ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល
១៥.ឈ្មោះ ពាន សុផា ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល
១៦.ឈ្មោះ ចូច វ៉ាន ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល។
ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង១៦នាក់ខាងលើត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕