ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អធិការដ្ឋាននគរបាលស្រុកជលគិរី  បានបើកវគ្គបណ្តុះបណ្តាល អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ១៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នៅអធិការដ្ឋាននគរបាលស្រុកជលគិរី  បានបើកវគ្គបណ្តុះបណ្តាល អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងដំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក រ៉ន សោភ័ណ្ឌ អភិបាលរងស្រុក តំណាងឲ្យលោកអភិបាលនៃគណៈអភិបាលស្រុកជលគិរី លោកឧត្តមសេនីយ៍ត្រី ប៉ាល់ សូត្រ ស្នងការរង និងលោកវរសេនីយ៍ឯក ពៅ ស៊ីផាន់ ស្នងការរង ដែលមានសមាជិកចូលរួមកម្លាំងនគរបាលចំនួន៤៩នាក់ កម្លាំងប្រជាការពារចំនួន១១០នាក់។ សរុបចំនួន ១៥៩នាក់ ស្រី ៤នាក់ ៕