ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងប៉ុស្តិ៍ព្រំដែនចំការស្រូវ ចេញល្បាតទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បព្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនចំការស្រូវ ចំនួន ១២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក រឿន វ៉ាន់នី នាយប៉ុស្តិ៍ បានចេញល្បាតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រភូមិគគីរ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង របស់ប៉ុស្តិ៍ខ្លួនគ្រប់គ្រង ក្រោយពីបានដើរល្បាតរួច ពិនិត្យឃើញថាពុំមានអ្វីប្រែប្រួលអោយកត់សម្គាល់ឡើយ។