ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការណែនាំ និងការពង្រឹងការអនុវត្តមុខងារអប់រំដល់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ

នៅថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការណែនាំ និងការពង្រឹងការអនុវត្តមុខងារអប់រំដល់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។

ដោយមានការអញ្ចើញចូលរួមពី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាល រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង តំណាងសមាគមន៍ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ និងក្រុមការងារលេខាធិការដ្ឋានសរុបប្រមាណ ២៥៩រូប នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ៕