ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះបំពេញបែបបទផ្ដល់ និងប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងសៀវភៅស្នាក់នៅ(ក២) និងសៀវភៅគ្រួសារ(ក៤) ជូនដល់ប្រជាពលរដ្ឋ

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្រោយការចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម និងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តបានដឹកនាំកម្លាំង ចុះបំពេញបែបបទផ្ដល់ និងប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងសៀវភៅស្នាក់នៅ(ក២) និងសៀវភៅគ្រួសារ(ក៤) ជូនដល់ប្រជាពលរដ្ឋ និងចុះផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៕