ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំផ្សព្វផ្សាយអំពីច្បាប់ ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខ ការបោះឆ្នោត

ខេត្តកែប៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំផ្សព្វផ្សាយអំពីច្បាប់ ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខ ការបោះឆ្នោត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដែលមានថ្នាក់ដឹកនាំ មន្ត្រីកងកម្លាំងចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តកែបពាក់ព័ន្ធ និងកម្លាំងប្រជាការពារ សរុបចំនួន១៣៨នាក់ អញ្ជើញចូលរួម។

វគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួមសម្របសម្រួលពីសមាជិកអប់រំព័ត៌មាន និងទំនាក់ទំនងសាធារណៈគណៈកម្មការរៀបចំការបោះឆ្នោតខេត្តផងដែរ ដែលរៀបចំឡើងនៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តកែប ៕