ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកថ្មគោលបញ្ជូនបុរសប្រើប្រាស់គ្រឿងញៀនខុសច្បាប់ម្នាក់ទៅមណ្ឌលកែប្រែ

ខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ..២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៤នឹង០០នាទី នៅចំណុចក្រុមទី២២ ភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននរគបាលស្រុកថ្មគោល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាពូង ចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ឈ្មោះ រុន ចំណាន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅក្រុមទី២២ ភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ករណីនេះ កម្លាំងនគរបាលស្រុកថ្មគោលបានកសាងសំណុំរឿងបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ ខេត្តបន្ទាយមានជ័យដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹង និងសំណូមពររបស់ក្រុមគ្រួសារនិងអាណាព្យាបាល៕