ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអំពើលួច(ម៉ូតូ) នៅចំណុច ភូមិទន្សាយគាច ឃុំ ដេីមឬស ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល

ខេត្តកណ្ដាល៖ ថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៧នឹង២៦នាទី ករណីអំពើលួច(ម៉ូតូ) នៅចំណុច ភូមិទន្សាយគាច ឃុំ ដេីមឬស ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល។
ជនរងគ្រោះ ០១នាក់៖
.ឈ្មោះ អ៊ុម វ៉ាន់ថា ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិទន្សាយគាច ឃុំដេីមឬស ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរ កសិករ។
ជនសង្ស័យ ០២ នាក់៖
១.ឈ្មោះ តឿក ដារ៉ា ភេទ ប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
២.ឈ្មោះ ឈាង ពន្លឺសន្តិភាព ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌសែនសុខ រាជធានីភ្នំពេញមុខរបរមិនពិត ប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖
-ម៉ូតូ ០២ គ្រឿង ៖
១.ម៉ាក HONDA DREAM C125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០០៦ឡេីងតែម ឆ្នាំ ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1GU 6823។
២.ម៉ាក HONDA ICON ពណ៌ លឿង លាយ ស ពាក់ផ្លាកលេខ បាត់ដំបង 1N 6436(របស់ជនរងគ្រោះ)
-ទូរស័ព្ទដៃ ០២គ្រឿង៖
១.ម៉ាក SAMSUNG ពណ៌ទឹកមាស (បែកកញ្ចក់មុខ)
២.ម៉ាក Mi ពណ៌ទឹកមាស
– ខ្សែក លោហធាតុពណ៌ លឿង ០១ ខ្សែ(កាឡៃ)
សភាពនៃរឿងហេតុ៖
នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៣ មុនពេលកេីតហេតុជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួននៅមុខរោងគោក្បែរផ្ទះដោយទុកកូនសោរនៅជាប់នឹងម៉ូតូ ហេីយជនរងគ្រោះបានដឹកគោមួយក្បាលយកទៅលាងទឹក ពេលលាងរួចមួយក្បាលជនរងគ្រោះបានមកដឹកគោមួយក្បាលទៀតយកទៅលាងទៀត ស្រាប់តែឃើញជនសង្ស័យទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងខាងលើមកឈប់មុខផ្ទះហេីយធ្វើសកម្មភាពចូលលួចម៉ូតូរបស់ខ្លួន ពេលនោះជនរងគ្រោះបានយក វិទ្យុទាក់ទង(អាយកូម)ប្រកាសអោយកម្លាំងប្រជាការពារ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដេីមឬសជួយស្ទាក់ ភ្លាមនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដេីមឬស និងកម្លាំងប្រជាការពារជិះម៉ូតូដេញតាមជនសង្ស័យពីក្រោយរហូតដល់ចំនុចភូមិកំពង់ទួលកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀតឃាត់ខ្លួនជនសង្ស័យខាងលេីបានម្នាក់ ឈ្មោះ តឿក ដារ៉ា បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីសាកសួរ ។ ក្រោយការសាកសួរជនសង្ស័យឈ្មោះ តឿក ដារ៉ា និង បក្ខពួកម្នាក់ទៀតឈ្មោះ ភាព ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន រួចកម្លាំងជំនាញព្រហ្មទណ្ឌស្រុកកណ្ដាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី ៣ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ទៀតឈ្មោះ ឈាង ពន្លឺសន្តិភាព រួមទាំងម៉ូតូធ្វើសកម្មភាពនៅចំនុចភូមិ ព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ រួចបញ្ជូនជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។