ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលស្រុកពេជ្រដា បានធ្វើការបង្រ្កាបជនសង្ស័យចំនួន០២នាក់ ក្នុងករណីជួញដូររក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

មណ្ឌលគិរី÷  ដោយមានបទបញ្ជាយ៉ាងហ្មឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគបាលខេត្តក្នុងការបង្រ្កាបនូវរាល់បទល្មើសគ្រឿងញៀនក្នុងទូទាំង ខេត្តមណ្ឌលគិរី កាលពី ថ្ងៃព្រហស្បតិ៍ ០៦កើត ខែជេស្ឋ ឆ្នាំថោះបញ្ចាស័ក..២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៣ នាវេលាម៉ោង ១៤និង៤៥ នាទីនៅត្រង់ចំណុចក្នុងចំការ កៅស៊ូមួយកន្លែងស្ថិតនៅក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា បានសហការជាមួយកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀននិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ពូជ្រៃព្រមទាំងកម្លាំងការិយាល័យអន្តរាគមន៍ និងមានការសម្របសម្រួលពីលោកស៊ាវ ងីឈាន់ ព្រះរាជ អាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី ដោយប្រើវិធានការញុះញង់ ទើបកម្លាំងសមត្ថកិច្ចយើងបានធ្វើការចុះបង្ក្រាបករណីជួញដូរ,រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀន ខុសច្បាប់បានចំនួន១ករណីនៅចំណុចក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីនិងបន្តពន្លាតការស៊ើបអង្កេត នៅក្នុងភូមិសាស្ត្រដដែល ដោយដុតបំផ្លាញទីតាំងបោះតង់លក់ថ្នាំញៀន នៅតំបន់ដាច់ស្រយ៉ាលជា លើកទី៣ នៅកន្លែងដដែលៗ របស់មុខសញ្ញាជួញដូរថ្នាំញៀនបាន ចំនួន២ទីតាំងស្ថិតនៅចំណុច (ដើមល្វា )ក្នុងចំការកៅស៊ូរបស់ក្រុមហ៊ុន (ឌីធីស៊ី )ស្ថិតនៅក្នុងភូមិពូតាង ឃុំពូជ្រៃស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

កម្លាំងសមត្ថកិច្ចបានធ្វើការបង្រ្កាប និងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ស្រី០នាក់ មានឈ្មោះដូចខាងក្រោមជនសង្ស័យទី១ឈ្មោះ ហ៊ុន ហួរ ភេទប្រុសអាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ លទ្ធផលពិនិត្យ ទឹកម៉ូត្រវិជ្ជមាន (+) 

ជនសង្ស័យទី២ឈ្មោះ យីម ហឿន ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដលទ្ធផលពិនិត្យ ទឹកម៉ូត្រវិជ្ជមាន(+) 

កម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេរនឹងចាប់យកសម្ភារ:វត្ថុតាងរួមមានដូចខាងក្រោម សង្ស័យជាសារធាតុញៀនមានសណ្ឋានជាម្ស៉ៅក្រាម ពណ៌សថ្លា មេតំហ្វេតាមីន(ICE)ចំនួន ,កញ្ចប់(២កញ្ចប់ធំ, ២កញ្ចប់ធំល្មម) ទម្ងន់ ១៦.៦៤ ក្រាមថ្លឹងទាំងសំបកទូរស័ព្ទចំនួន ០២គ្រឿង 1ម៉ាក់រ៉េមមីពណ៌ស្លែចំនួនមួយគ្រឿង ម៉ាក oppo ពណ៌ទឹកមាសចំនួន គ្រឿងម៉ូតូចំនួន១០គ្រឿង. ម៉ូតូកែច្នៃចំនួន៣គ្រឿង ; ម៉ូតូម៉ាកវេវ ចំនួន៥ គ្រឿងពណ៌ខ្មៅ២ពណ៌ទឹកសមុទ្រ១ពណ៌ក្រហម ២ម៉ាក ស៊ុយសូគីពណ៌ក្រហម ចំនួន១ គ្រឿងម៉ូតូម៉ាកហុងដាសង់ទ្រីមសេរី ០១៨ ចំនួន១ គ្រឿងពណ៍ខ្មៅ ថង់វិចខ្ចប់និងឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀមួយចំនួនម៉ាស៊ីនអារឈើ (ម៉ាសុីនត្រង់សីនរ័) ចំនួន ២គ្រឿង កាបូបស្ពាយចំហៀងចំនួន  បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ខាងលើត្រូវបានកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀននឹងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕