ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលខេត្តកំពង់ឆ្នាំង ចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី១ និងសម្ពោធផ្លូវកៅស៊ូអាសេ (AC)១ខ្សែ អគារស្នាក់នៅ ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា នៅសាលានគរបាលជាតិ ភូមិភាគ៦ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី១ និងសម្ពោធផ្លូវកៅស៊ូអាសេ (AC)១ខ្សែ អគារស្នាក់នៅ ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា នៅសាលានគរបាលជាតិ ភូមិភាគ៦ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ពិធីមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្ដមនាយឧត្ដមសេនីយ៍សត្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរង ឯកឧត្ដមនាយឧត្ដមសេនីយ៍ ប្រធានបណ្ឌិតសភានគរបាលកម្ពុជា ឯកឧត្ដមអភិបាលខេត្តកណ្ដាល អភិបាលខេត្តពោធិសាត់ អភិបាលរងរាជធានីភ្នំពេញ ក្រុមប្រឹក្សា គណៈអភិបាលខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំសាលា គ្រូបណ្តុះបណ្តាល និងសិក្ខាកាមជាច្រើននាក់ផងដែរ ៕