ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបា​លខេត្ដ​កំពង់ស្ពឺ​ អញ្ជើញ​សំណេះសំណាល​ជា​មួ​យ​កងកម្លាំង​អន្ដរាគមន៍​ នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖​ ថៃ្ងអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២៣​ នៅសាលប្រជុំ​ ស្នង​ការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​ កងកម្លាំងនគរបា​ល​អន្ដរាគមន៍​និងតម្រួតបទបញ្ជា​ បានជួបសំ​ណេះសំ​ណាលជា​មួយថ្នាក់ដឹកនាំ​ នៃស្នងការដ្ឋាន​នគរ​បា​លខេត្ដកំពង់ស្ពឺ​។
ពិធី​សំណេះសំណាល​បានការអញ្ជេីញជាអធិបតី​ពីលោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​ និងមានការចូលរួមពី​ លោក​ លោកស្រី​ ស្នងការរង​ លោក​ នាយការិយាល័យ​ នាយរងការិ​យាល័យ​ នាយ​~នាយរងផ្នែក​ និងមន្រ្តី​កងកម្លាំង​អ​ន្ដ​រាគមន៍​និងតម្រួតបទបញ្ជា​។
ក្នុងនាម​កងកម្លាំង​នគរបាល​ត្រូវ​ត្រៀម​លក្ខណៈ​២៤​ម៉ោង-២៤ម៉ោង​ ក្នុងករណី​ចាំបាច់​កម្លាំងអន្ដរាគម​ន៍​ គឺជាកម្លាំងប្រយុទ្ធនិងប្រតិបត្ដិការជួយអន្ដរាគមន៍លេី​ស្ថានភាព​តម្រូវ​ការចាំបាច់ចំពោះមុខ ៕