ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះតាមគោលដៅសំខាន់ៗ ការពាររក្សាសន្ដិសុខ សុវត្ថិភាព ​ជូ​នថ្នាក់ដឹកនាំដែលមកបំពេញការងារក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ចាត់កម្លាំងអធិការដ្ឋាននគរបាលក្រុង.ស្រុក និងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ចូលតាមគោលដៅសំខាន់ៗក្នុងកិច្ចការពាររក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់​សាធារណៈ​ ជូ​នសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ដែលអញ្ជើញដ៏ខ្ពង់ខ្ពស់មកបំពេញការងារក្នុងខេត្តកំពង់ឆ្នាំង ៕