ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំពិនិត្យសំណើសុំផ្ទៃដីទំហំ ២០ហិកតា សម្រាប់ធ្វើរណ្តៅដីដាក់សម្រាម នៅចំណុចខាងកើតសាលាសំណាក់ដើមច្រកែង ស្ថិតនៅក្នុងកំពង់ព្រះ ឃុំឆ្នុកទ្រូ

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំពិនិត្យសំណើសុំផ្ទៃដីទំហំ ២០ហិកតា សម្រាប់ធ្វើរណ្តៅដីដាក់សម្រាម នៅចំណុចខាងកើតសាលាសំណាក់ដើមច្រកែង ស្ថិតនៅក្នុងកំពង់ព្រះ ឃុំឆ្នុកទ្រូ និងបន្តដំណើរចុះពិនិត្យទីតាំងផ្ទាល់។

ដោយមានការអញ្ជើញចូលរួមពីលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ មន្ទីរជំនាញ និងការិយាល័យជំនាញពាក់ព័ន្ធ អាជ្ញាធរឃុំឆ្នុកទ្រូ នៅសាលាឃុំឆ្នុកទ្រូ ៕