ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បើកគោយន្តក្រឡាប់ដោយខ្លួនឯងបណ្តាលអោយមនុស្សរងរបួស០២នាក់ នៅស្រុក​ស្រែអំបិល

ខេត្តកោះកុង៖ ថ្ងៃអង្គារ ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង១៤ៈ១៥នាទីមានឧប្បទ្ទវហេតុ បើកគោយន្តក្រឡាប់ដោយខ្លួនឯង ស្ថិតនៅ ភូមិឈូក ឃុំជីខលើ បណ្ដាលអោយរងរបួលមនុស្ស២នាក់។
១-ឈ្មោះ កែវ ឃា ភេទប្រុស អាយុ ៣៨ឆ្នាំ របួសដាច់ត្របកភ្នែកឆ្វេងខាងក្រោម ដេរអស់៧ថ្នេរ បាត់ជើងស្ដាំ នឹងក្បាលជង្គងខាងឆ្វេង (ត្រូវជាឪពុក) បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ទល់មុខសាលាឃុំជីខលើ ។
២-ឈ្មោះ ខន សុភ័ក្រ្តា ភេទប្រុស អាយុ១៤ឆ្នាំ រងរបួសរលាត់ ថ្ងាសប៉ោងកដៃស្ដាំ កូនត្រូវបញ្ចូនទៅមន្ទីរពេទ្យឯកជន សៅ សូនី ស្រែអំបិល។
អ្នកទាំង២មានទីលំនៅភូមិត្រពាំងកណ្ដោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ៕