ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការដ្ឋាននគរបាលខេត្តកំពត បានចាត់តាំងកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ថ្ងៃបញ្ចប់ក្នុងពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Games) លើវិញ្ញាសាប្រណាំងទូក

ខេត្តកំពត៖ ថ្ងៃអង្គារ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានអនុវត្តតាមផែនការលេខ ០០៥ ផ.ក/២៣ ស្តីពីការការពារ​ សន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ ក្នុងពិធីប្រកួតកីឡាអាស៊ី អាគ្នេយ៍ (SEA Games) លើកទី ៣២ និងកីឡាជនពិការ (ASEAN Para Games) លើកទី ១២ ឆ្នាំ ២០២៣ ដែលបានប្រារព្ធចាប់ពីថ្ងៃទី ១៣.១៤.១៥.១៦. ខែឧសភា ឆ្នាំ២០២៣ នៅក្នុងខេត្តកំពត។ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្ត បានបែងចែកកម្លាំង ទៅតាមគោលដៅសំខាន់ៗ និងប្រើប្រាស់កម្លាំងសរុបចំនួន ៧៨៥ ស្រី០៤ នាក់ ក្នុងនោះ កម្លាំងនគរបាលខេត្តចំនួន ៣៨៤ នាក់ ស្រី ០៤ នាក់ កម្លាំងវរ:សេនាតូចការពារព្រំដែនលេខ ៦០១ ចំនួន ៦៩ នាក់ កម្លាំងអធិការដ្ឋាននគរបាលទាំង ៩ ក្រុង/ស្រុកចំនួន ៣៣២ នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានមកចូលរួមទស្សនា នៅថ្ងៃបញ្ចប់ក្នុងពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Games) លើកទី ៣២ និងកីឡាជនពិការ(ASEAN Para Games)លើកទី ១២ ឆ្នាំ ២០២៣ លើវិញ្ញាសាប្រណាំងទូក៕