ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក មួង នឿន អភិបាលស្រុកអង្គរជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង៥២០ម៉ែត្រ នៅភូមិប្រាល ឃុំតានី

ខេត្តកំពត៖ ព្រឹកថ្ងៃអង្គារ ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ លោក មួង នឿន អភិបាល នៃគណៈអភិបាលស្រុកអង្គរជ័យ និងជាប្រធានគណៈកម្មការលទ្ធកម្មស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបិទការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង៥២០ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ជាគម្រោងប្រើប្រាស់ថវិការស្រុកឆ្នាំ២០២៣ ៕