ព័ត៌មានក្នុងប្រទេសសេចក្តីជូនដំណឹង

រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្តីជូនដំណឹង ស្តីពី ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ របស់ភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមធ្វើការជូនដំណឹង ស្តីពី ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ របស់ភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រយ:ពេល ១៥ ថ្ងៃ (ចាប់ពីថ្ងៃទី ២៦ ខែឧសភា រហូតដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយគិតទាំងថ្ងៃឈប់សម្រាក) នៅបរិវេណសាលាបុណ្យត្រពាំងនាគ ស្ថិតក្នុងភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សូមគោរពអញ្ជើញប្រជាពលរដ្ឋ រឺស្ថាប័នដែលពាក់ព័ន្ធនឹងក្បាលដីក្នុងភូមិខាងលើ អញ្ជើញចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ កុំបីអាក់ខាន សូមអរគុណ ៕