ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្ដីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ និងប្រកាសស្ដីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទាន នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃអង្គារ ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្ដីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ និងប្រកាសស្ដីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទាន នៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ជូ វណ្ណ: អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។

កិច្ចប្រជុំដោយមានការអញ្ជើញចូលរួម លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ នាយករងរដ្ឋបាលសាលាខេត្ត លោកលោកស្រីតំណាងមន្ទីរអង្គភាពដែលពាក់ព័ន្ធរដ្ឋបាលក្រុងស្រុកនិងអាជីវករដីឡូតិ៍ទទួលបញ្ចាំនៃក្រុងស្រុកទាំងប្រាំបី ៕