ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃអង្គារ ១២រោច ខែពិសាខ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៩និង២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបាន ៣នាក់ នៅចំណុចភូមិតាអោង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់

ទី១-ឈ្មោះ ឃិន បុរី ភេទ ប្រុស អាយុ ១៧ឆ្នាំ
ទី២-ឈ្មោះ សិន សុផល ភេទ ប្រុស អាយុ ១៦ឆ្នាំ ទាំង២នាក់ មានទីលំនៅភូមិទម្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ទី៣-ឈ្មោះ ផាត សុភ័ក្រ្ត ភេទ ប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិត្រោយបឹង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
បានដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១១កញ្ចប់ (១០តូច និង ១មធ្យម)
-ម៉ូតូ ១គ្រឿង
-ទូរស័ព្ទ ២គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។