ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល ខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ០៨គ្រួសារ

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល ខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ០៨គ្រួសារ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល ខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ០៨គ្រួសារ ស្មើនឹងទឹកប្រាក់ចំនួន ៣៦,០០០,០០០៛(សាមសិបប្រាំមួយលានរៀល) ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍លោកវរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ថវិកាដែលត្រូវប្រគល់ជូនគ្រួសារសពទាំងប្រាំបីគ្រួសារមានឈ្មោះដូចខាងក្រោម៖

      គ្រួសារទី១ទទួលថវិកាចំនួន ,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី គឹម ស៊ី ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក មាស ផាន់ស៊ីដា មន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តតាកែវមរណៈភាពកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

      គ្រួសារទី២ទទួលថវិកាចំនួន ,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី សួស គឹមលី ត្រូវជាភរិយាសព លោកប្រាក់ ថានី អតីតមន្រ្តីនគរបាលជាតិចូលនិវត្តន៍ បានមរណៈភាពកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

      គ្រួសារទី៣ទទួលថវិកាចំនួន ,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី យ៉ែម គង់ ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក ស៊ឹម ភឿង មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង នៃអធិការដ្ឋាននគរបាលស្រុកសំរោង ខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ)ស្ថិតនៅភូមិតាលាក់ខាងត្បូង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។

      គ្រួសារទី៤ទទួលថវិកាចំនួន ,០០០,០០០៛(ប្រាំមួយលានរៀល) ជូនដល់លោកស្រី យុន ឡន ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក ប៊ុត ប៊ី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រាំកក់ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិគល់គម ឃុំត្រាំកក់ ខេត្តតាកែវ។

      គ្រួសារទី៥ទទួលថវិកាចំនួន ,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ជ្រិញ គឹមស៊្រី ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក ខៀវ វន្នី អតីតមន្រ្តីនគរបាលចូលនិវត្ត មរណៈកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅពោធិ៍រោង ឃុំព្រះបាទជាន់ជុំស្រុក គិរីវង់ ខេត្តតាកែវ។

      គ្រួសារទី៦ទទួលថវិកាចំនួន ,០០០,០០០៛ (ពីរលានរៀល) ប្រគល់ជូនដល់លោក អ៊ូច សាគុណ អតីតមន្រ្តីចូលនិវត្តន៍ ត្រូវជាភរិយាសពលោកស្រី ឃុន សារុំ មរណៈភាពកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដោយជំងឺ(រោគាពាធ)ស្ថិតនៅភូមិដូនទួត ឃុំញ៉ែងញ៉ងស្រុកត្រាំកក់ ខេត្តតាកែវ។

      គ្រួសារទី៧ទទួលថវិកាចំនួន ,០០០,០០០៛ (ពីរលានរៀល) ប្រគល់ជូនដល់លោកវរសេនីយ៍ត្រី ឈុន សំអឿន នាយផ្នែកព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលក្រុងដូនកែវ ត្រូវជាភរិយាសពលោកស្រី គាំ កូលាប មរណៈភាពកាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៣ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិត្រពាំសាលា ក្រុងដូនកែវ ខេត្តតាកែវ។

      គ្រួសារទី៨ទទួលថវិកាចំនួន ,០០០,០០០៛ (ពីរលានរៀល) ជូនដល់លោកអនុសេនីយ៍ឯក ប្រាក់ អឿន នាយរងផ្នែកអធិការដ្ឋាននគរបាលស្រុកគិរីវង់ ខេត្តតាកែវ ត្រូវជាភរិយាសពលោកស្រី មាស ណាវី មរណៈភាពកាលពីថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិសោម ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។

     ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវមនោសញ្ជេតនា ការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ភរិយា ឪពុក ម្តាយ ដ៏ល្អដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕