ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

តំណាងលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ដឹកនាំកងកម្លាំង គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ខេត្តសៀមរាប៖ ថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ តំណាងលោកឧត្តមសេនីយ៍ទោ​ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោក-លោកស្រី ស្នងការរង លោកនាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្រ្តីគ្រប់​ផែន​ តាម​ជំនាញ ៕