ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ ក្នុងករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)

ខេត្តកណ្ដាល៖​ ថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ឧសភា ឆ្នាំ​២០២៣ វេលាម៉ោង១២នឹង៣០នាទី​ នៅចំណុចស្ពានតាសាន្ត ភូមិពាមតាឯក សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្ត​កណ្ដាល មានករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)។
ជនរងគ្រោះ​ ០១ នាក់​
-ឈ្មោះ សន លី ភេទស្រី​ អាយុ៦២ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ កសិករ មានទីលំនៅបច្ចុប្បន្ន​ភូមិព្រែកតាអុងទី២ សង្កាត់ពាមឧកញ៉ាអុង​ ក្រុងអរិយក្សត្រ ខេត្ត​កណ្ដាល​។
ជនសង្ស័យ​ ចំនួន ០៤នាក់៖​
១.ឈ្មោះ វិត ចាន់ដែន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិបារាជ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ (ឃាត់ខ្លួន)
២.ឈ្មោះ លី គឹមលិ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។(ឃាត់ខ្លួន)
៣.ឈ្មោះ ប៉ូ ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ (ឃាត់ខ្លួន)
៤.ឈ្មោះ វ៉ាន់ ពិសិទ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិក្តីកណ្តាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។(គេចខ្លួន)
សម្ភារៈបាត់បង់៖
១.ខ្សែដៃផ្លាកទីន ០១ខ្សែ (តម្លៃ៧៥០ដុល្លារ)។
២.ចិញ្ចៀនផ្លាកទីន មានត្បូង ០១វង់។
៣.ទូរសព្ទ ០១គ្រឿង។
៤.លុយមួយចំនួន។
វត្ថុ​តាង​ចាប់យក៖
១.ម៉ូតូម៉ាក ហុងដាឌ្រីម C110 ផលិតឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BC-6812។ (របស់ជនសង្ស័យ)
២.ទ្រនាប់ជើងផ្ទាត់ ចំនួន ០២គូ ពណ៌ខ្មៅ ខ្សែពណ៌ ស ខ្មៅ ០១គូ និងពណ៌ស ខ្សែពណ៌ទឹកប៊ិក០១គូ។ (របស់ជនសង្ស័យ)
៣.លោហធាតុ ពណ៌ក្រហម មានត្បូង ពណ៌ក្រហម និងស (ចិញ្ចៀន) ០១វង់។ (របស់ជនរងគ្រោះ)
សភាពនៃរឿងហេតុ៖
នៅថ្ងៃទី០៩.៥.២០២៣ វេលាម៉ោង ១២នឹង៣០នាទី ជនរងគ្រោះឈ្មោះ​ សន លី បានជិះម៉ូតូ ០១គ្រឿង ចេញពីផ្ទះទៅទិញថ្នាំនៅផ្សារមាត់ក្រសាស់ ដោយយកកាបូបដាក់សម្ភារៈដែលបាត់បង់នោះភ្ជួរ នឹងដៃម៉ូតូពេលជិះទៅដល់ចំណុចស្ពាន តាសានស្រាប់តែមានជនសង្ស័យជិះម៉ូតូ ០១គ្រឿង មានគ្នាពីរនាក់ បានមកពីក្រោយឆក់កាបូប ពីដៃម៉ូតូរបស់ជនរងគ្រោះបណ្ដាលឱ្យជនរងគ្រោះដួលម៉ូតូ នៅនឹងគល់ស្ពាន ចំណែកឯជនសង្ស័យបានជិះម៉ូតូគេចខ្លួន ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានដេញតាមរកជនសង្ស័យរហូតដល់វេលាម៉ោង០២នឹង០០នាទីរសៀល ទើបប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូនៅម្តុំមុខវត្តបារាជ ភូមិបារាជ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ជនសង្ស័យពេលឃើញសមត្ថកិច្ចក៏បានផ្ដួលម៉ូតូហើយរត់គេចខ្លួនចូលទៅក្នុងព្រៃក្រោយវត្តបារាជ ភូមិបារាជ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ បាត់។ ចំណែកជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ ។
ករណីខាងលើនេះ កម្លាំងជំនាញព្រហ្មទណ្ឌបានសហការជាមួយកម្លាំងប៉ុស្តិ៍អរិយក្សត្រ និងកម្លាំងប៉ុស្តិ៍ស្វាយជ្រុំ បន្តការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាទើបឈានមកដល់ថ្ងៃទី១១.០៥.២០២៣ កំណត់បាន មុខសញ្ញាជនសង្ស័យ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ គេចខ្លួន០១នាក់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ វិត ចាន់ដែន បានឆ្លើយសារភាពថា ខ្លួនគេនឹងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ កាលពីថ្ងៃទី០៩.០៥.២០២៣ ពិតមែន។
បច្ចុប្បន្ន ជនសង្ស័យបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

One thought on “អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ ក្នុងករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)

Comments are closed.