ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តមសាស្ត្រាចារ្យ ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិរបោះខ្ទុម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ

ខេត្តកំពត៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅវត្តពោធិជុំ ភូមិរបោះខ្ទុម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត
និងមានការអញ្ជើញចូលរួមពី
-ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត
-លោកប្រធានក្រុមប្រឹក្សាស្រុក និងសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក
-គណ:អភិបាលស្រុក និងមន្រ្តីរាជការរដ្ឋបាលស្រុក កងកម្លាំង អាជ្ញាធរភូមិ ឃុំ ក្រោយពីសំណេះសំណាលបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យ បាននាំយកអំណោយជូនប្រជាពលរដ្ឋប្រមាណ៥៥០នាក់ ក្នុងម្នាក់ៗទទួលបានក្រមា១ ។
ក្នុងនោះកងកម្លាំងការពារ នគរបាលស្រុក២០ម៉ឺនរៀល និង កងរាជអាវុធហត្ថស្រុក ១០ម៉ឺនរៀល។
សរុបអស់ថវិកាចំនួន ២,៩៦០,០០០រៀល

សរុបសមាសភាពចូលរួមប្រមាណ៦២១នាក់ ស្រី៤០១នាក់ ៕