ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

មុខសញ្ញារក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់ម្នាក់ត្រូវសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួន

ខេត្តបាត់ដំបង៖ កាលពីថ្ងៃសៅរ៍ ១០កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២៣នឹង៤០នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សា​ទុក​ ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ០១ករណី នៅចំណុចភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ក្នុងបទល្មើសជាក់ស្តែង​​។ ប្រតិបត្តិការខាងលើនេះ​ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កុល ស្មគ្រ័ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ។
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង ។
-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
ករណីនេះ​ ជនសង័្សយរួម និងវត្ថុតាងកម្លាំងនគរបាលស្រុកបវេលកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដេីម្បីចាត់ការបន្តនីតិវិធី​ច្បាប់៕