ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកសង្កែសហការជាមួយនគរបាលស្រុកបាណន់ឃាត់ខ្លួនមុខសញ្ញាលួចខ្សែភ្លើងក្នុងមូលដ្ឋានអនុវត្តតាមច្បាប់

ខេត្តបាត់ដំបង៖​ កាលពីថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៣ វេលាម៉ោង០១នឹង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២​០២៣​ លោកវរសេ​នី​យ៍ទោ​ ​យុត​ តុងហូ​ អធិការន​គរបាលស្រុកសង្កែ​ បានដឹកនាំកម្លាំងអ​ធិការដ្ឋាននគរបាលស្រុកសង្កែ​ ធ្វេីការល្បាតត្រួតពិនិ្យចល័ត​ក្នុងភូមិសាស្រ្ត លុះដល់ចំណុចភូមិបោះពោធិ៍​ ឃុំអូរដំ​បង១​ ស្រុកសង្កែ​ ក៏បានជួបនឹងយុវជនម្នាក់កំពុងជិះម៉ូតូម៉ាក HONDA ZOOMER-X​ ពណ៌សលាយក្រហម​ ស៊េរីឆ្នាំ2019​ ស្លាកលេខ​ បាត់ដំបង​ 1AG-2509​ ដោយមានការសង័្សយ សមត្ថកិច្ចក៏ធ្វេីការត្រួតពិនិត្យ​ និងឃេីញមានសំបកខ្សែភ្លេីង​មួយចំនួន​ និងសម្ភារ:សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួនផង ។ ឃេីញដូច្នេះ សមត្ថកិច្ចបានផ្តេីមធ្វេីការសាកសួរជុំវិញបញ្ហានេះ​ ទើបដឹងថាជនសង្ស័យឈ្មោះ​ ឡា​ វីរ:​ ហៅ​ តួ​ ភេទប្រុ​ស​ អាយុ ២៩​ឆ្នាំ​ មានទីលំនៅភូមិបោះពោធិ៍​ ឃុំអូរដំបង១​ ស្រុកសង្កែ​ ខេត្តបាត់ដំបង ចំពោះខ្សែភ្លេីងទាំងនេះ គឺរូបគេលួចកាត់យកពីចំណុចភូមិភ្នំសំពៅ​លិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ហេីយផ្តេីមពីបញ្ហានេះសមត្ថកិច្ចនរបាលស្រុកសង្កែ​ស​ហ​ការជាមួយនគរបាលស្រុកបាណ​ន់​ ដែលមានលោកវរសេនី​យ៍ទោ​ សំ​ វី​រ:​ អធិការន​គរបាលស្រុកបាណ​ន់​ ​បានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងរកឃេីញអង្គហេតុនៃអំពេីលួចកាត់យកខ្សែភ្លេីងកាលពីថ្ងៃទី២២ ខែ​មេសា​ ឆ្នាំ២០២៣​ នៅចំណុចក្រុមទី១៦ ភូមិភ្នំសំពៅលិច​ ឃុំភ្នំសំពៅ​ ស្រុកបាណន់​ ខេត្តបាត់ដំបង ក្នុងលំនៅរបស់ជនរងគ្រោះឈ្មោះ សេង​ ឈុ​យ​ ភេទប្រុស​ អាយុ ៤១ឆ្នាំ​ មានទីលំ​នៅក្រុមទី០៥ ភូមិភ្នំសំពៅលិច​ ឃុំភ្នំសំពៅ​ ស្រុកបាណន់​ ខេត្តបាត់ដំបង​ ក្នុងពេលដែល ម្ចាសដីចំការ​ចាក់សោររបងបិទជិតទុកចោលមិនមានអ្នកស្នាក់នៅទើបជាឱកាសដល់ជនសង័្សយលួចយកបាន​។
នៅពេលនេះ​ សមត្ថកិច្ចនគរបាលស្រុកសង្កែប្រគល់ជនសង័្សយ និងវត្ថុតាងពាក់ព័ន្ធក្នុងករណីខាងលេី​ ជូនទៅនគរបាលស្រុកបាណន់​ ជាសមត្ថកិច្ចដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំ​នាញខេត្តតាមអនុវត្តតាម​នីតិវិធីច្បាប់៕