ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី បានដឹកនាំក្រុមការងារចុះពិនិត្យការជីកប្រឡាយ ប្រវែង ១៥០០ ម៉ែត្រ ដើម្បីបញ្ជូនទឹកស្រោចស្រពស្រូវប្រាំង ដែលកំពុងមានការខ្វះខាតទឹក

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ លោក ដូវ គឹមស៊ីន អភិបាល នៃគណ:អភិបាលស្រុកជលគិរី បានដឹកនាំក្រុមការងារចុះពិនិត្យ ការជីកប្រឡាយ ប្រវែង ១៥០០ ម៉ែត្រ ដើម្បីបញ្ជូនទឹកស្រោចស្រពស្រូវប្រាំង ដែលកំពុងមានមានការខ្វះខាតទឹក។

ស្រូវប្រាំង ដែលកំពុងមានមានការខ្វះខាតទឹកមាន ចំនួន ២៧០ ហិកតា នៅចំណុចទំនប់តាកុយ ក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ដែលជាការជួយឧបត្ថម្ភទាំងគ្រឿងចក្រ និងប្រភពទឹក របស់លោក ប៉េង ឃាង អ្នកផ្គត់ផ្គង់សេវាទឹកឃុំព្រៃគ្រី ៕