ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យស្រោចសពព្រះសូកន្ធវារី និងប្រកាសព្រះរាជក្រឹត្យ តែងតាំងប្រគេនព្រះគ្រូធម្មានុវត្ត វង្ស កុសល ព្រះគ្រូអនុគណ ស្រុករលាប្អៀរឱ្យឡើងទីជា ព្រះបត្តិសត្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅវត្តព្រះវិហារហ្លូងភូមិអណ្ដូងច្រុះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យស្រោចសពព្រះសូកន្ធវារី និងប្រកាសព្រះរាជក្រឹត្យ តែងតាំងប្រគេនព្រះគ្រូធម្មានុវត្ត វង្ស កុសល ព្រះគ្រូអនុគណ ស្រុករលាប្អៀរឱ្យឡើងទីជា ព្រះបត្តិសត្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា។

ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្តកម្ពុជា ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ ទាំង៦២វត្ត ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទទូទាំង ស្រុករលាប្អផរ ព្រមទាំងប្រជាពលរដ្ឋផងដែរ៕