ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមេសា និងលើកទិសដៅបន្តរបស់រដ្ឋបាលខេត្ត និងពិនិត្យវឌ្ឍនភាពការត្រៀមរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ រសៀលថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមេសា និងលើកទិសដៅបន្តរបស់រដ្ឋបាលខេត្ត និងពិនិត្យវឌ្ឍនភាពការត្រៀមរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំមានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

កិច្ចប្រជុំបានពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារខែមេសា និងលើកទិសដៅបន្តរបស់រដ្ឋបាលខេត្ត ពិនិត្យវឌ្ឍនភាពការត្រៀមរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡានៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ពិភាក្សាលើកសំណើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀតជូនប្រជាពលរដ្ឋ ការងារត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ និងការងារសំខាន់ៗមួយចំនួនទៀត ៕