ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកា ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងខេមរភូមិន្ទ

ខេត្តកោះកុង៖ ថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១:០០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ប្រុស តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៦២១ត.ព ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់លោកចៅក្រមស៊ើបសួរ ឡោ ក្រឹម បានបង្គាប់ឲ្យចាប់ខ្លួនលើជនសង្ស័យដែលមាន ឈ្មោះ ពុធ សែន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិស្ទឹងវែង សង្កាតស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

បច្ចុប្បន្ន ជនសង្ស័យកម្លាំងយើងកំពុងបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តរតាមនីតិវិធីច្បាប់ ៕