ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចាត់តាំងកងកម្លាំងនគរបាលខេត្ត និងស្រុក ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ សម្ពោធសមិទ្ធផលនានា នៅវត្តស្វាយទាប ស្រុកគងពិសី

ខេត្តកំពង់ស្ពឺ៖ ថ្ងៃព្រហស្បតិ៍ ១ កើត ខែពិសាខ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចាត់តាំងកងកម្លាំងនគរបាលខេត្ត និងស្រុក ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ សម្ពោធសមិទ្ធផលនានា និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន ១៥១៦នាក់ នៅវត្តស្វាយទាប ឃុំស្នំក្រពើ ស្រុកគងពិសីខេត្តកំពង់ស្ពឺ។
កិច្ចប្រតិបត្តិការ ការពារ  រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ទទួលបានលទ្ធិផលល្អប្រសើរ ។