ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការធ្វើឲ្យមានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ អនាម័យបរិស្ថានស្អាត និងការវេចខ្ចប់កាកសំណល់រឹងរាវបានយ៉ាងត្រឹមត្រូវ

ខេត្តកែប៖ សូមថ្លែងអំណរគុណដល់បងប្អូនមន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ វិស័យឯកជន អាជីវករ និងប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត ដែលបានចូលរួមសហការធ្វើឲ្យមានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ អនាម័យបរិស្ថានស្អាត និងការវេចខ្ចប់កាកសំណល់រឹងរាវបានយ៉ាងត្រឹមត្រូវ ។ ហើយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះដែរ ខេត្តកែបទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិសរុបចំនួន ១៤៩,៤០៦នាក់ កើនឡើង ២០.៧៦% ។

រដ្ឋបាលខេត្តកែប មានសេចក្ដីសោមនស្សរីករាយ និងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងអស់នឹងបន្តសហការយ៉ាងស្អិតល្មួតជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សោភណភាព និងអនាម័យបរិស្ថានក្នុងព្រឹត្តិការណ៍ផ្សេងៗជាបន្តទៀត ក្រោមម្លប់សន្តិភាពពេញបរិបូរណ៍របស់សម្ដេចតេជោ ៕