ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ប្រតិភូស្នងការដ្ឋាននគរបាលខេត្តដាក់ណុងសាធារណ:រដ្ឋ សង្គមនិយមវៀតណាម អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខនិងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅស្នងការនគរបាលខេត្តមណ្ឌលគិរី

មណ្ឌលគិរី  នាព្រឹកថ្ងៃព្រហស្បតិ៍០១រោច ខែចេត្រឆ្នាំខាល ចត្វាស័ក​.​២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមេសាឆ្នាំ២០២៣ គណ​:​ប្រតិភូស្នងការដ្ឋាននគរបាលខេត្តដាក់ណុងសាធារណរដ្ឋសង្គម និយមវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯកប៊ួគ័ងថាញ់ស្នងការនគរបាលខេត្តដាក់ណុងសាធារណ​:​ដ្ឋសង្គមនិយមវៀតណាមបានអញ្ជើញមកជួបសំណេះសំណាលសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ភាគីវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯកប៉ួគ័ងថាញ់ ស្នងការនគរបាលខេត្តដាក់ណុងសាធារណ​:​ដ្ឋសង្គមនិយមវៀតណាមបានជួបសំណេះសំណាលនិងសួរសុខទុកខក្នុងឱកាសបុណ្យចូលឆ្នាំថ្នីប្រពៃណីជាតិខ្មែរដែលនិងខិតជិតមកដល់នាថ្ងៃខាងមុខ។

ភាគីកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ន បុន្នីរិទ្ឋ ស្នងការរងទទួលការងារផែនសន្តិសុខជាតំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោឡោសុខាស្នងការនគរបាលខេត្តព្រមទាំងលោក​/លោកស្រីស្នងការរងព្រមទាំងមន្ត្រីក្រោមឱវាទបានជួបសំណេះសំណាលនិងសម្ដែងការគួរសមចំពោះភាគីវៀតណាមដែលបានចំណាយពេលវេលាដ៏មានតម្លៃញ្ជើញចូលរួមសំណេះសំណាសួរសុខទុក្ខដល់កម្លាំងនគរបាលខេត្តមណ្ឌលគិរី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនិងខិតចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ

ស្ថិតក្នុងឱកាសនោះផងដែរលោកវរសេនីយ៍ឯកប៊ួគ័ងថាញ់ស្នងការនគរបាលខេត្តដាក់ណុងបានមានប្រសាសន៍ថាស្នងការដ្ឋាននគរបាលនៃខេត្តយើងទាំងពីរ​ (​ខេត្តមណ្ឌលគិរីនិងខេត្តដាក់ណុង​)​ តែងតែផ្លាស់ប្តូរនៅព័ត៌មានអោយគ្នាទៅវិញទៅមកនិងរក្សាបាននូវទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងកិច្ចសហតិបត្តិការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទបានយ៉ាងល្អប្រសើរនៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសយើងទាំងពីរ។

ទន្ទឹមគ្នានោះផងដែរលោកឧត្តមសេនីយត្រី អ៊ន ប៊ុន្នីរិទ្ធ ស្នងការរងនគរបាលខេត្តណ្ឌលគិរីបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះគណ​:​ប្រតិភូ នៃខេត្តដាក់ណុងសារធារ​:​ ដ្ឋសង្គមនិយមវៀណាដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់អង្គភាពស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរីរយៈពេលកន្លងមកនេះ។​​

លោកវរសេនីយ៍ឯកប៊ួគ័ងថាញ់ស្នងការនគរបាលនៃខេត្តដាក់ណុងបានថ្លែងនូវការកោតសរសើរអំពីការអភិវឌ្ឍន៍ និងការរីកម្រើយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំដ៏ឈ្លៀសវៃនិងប៉ិនប្រសព្វរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណចំពោះស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីដែលជានិច្ចជាកាតែងតែខិតខំប្រឹងប្រែងបន្តកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទបានល្អប្រសើរក្នុងនាមជាកងកម្លាំងនគរបាលនៃប្រទេសយើងទាំងពីរកម្ពុជានិងវៀតណាមនិងបានសូមជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនដល់កងកម្លាំងនៃស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរីនិងក្រុមគ្រួសារសូមទទួលបាននូវសេចក្តីសុខសេចកី្តចម្រើននិងទទួលបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូននិងសូមអោយចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិត្តិការរវាងប្រទេសយើងទាំងពីរស្ថិតស្ថេរចីរកាល​​

នៅក្នុងឱកាសនេះផងដែរប្រតិភូនៃអង្គភាពនៃខេត្តទាំងពីរក៏បានធ្វើការប្រគល់ជូនកាដូរអនុស្សាវរីយ៍ទៅវិញទៅមកនិងបានឯកភាពគ្នាបន្តបើកកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការបង្កាទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅថ្ងៃខាងមុខបន្តទៅទៀត