ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំបូកសរុបសភាពការណ៍​ និងលទ្ធផលកិច្ចប្រតិបត្តការប្រចាំឆ្នាំ២០២២​ របស់ស្នងការដ្ឋាននគរបាលខេត្ត​រតនគិរី​ ព្រមទាំងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ​ និងអគ្គស្នងការដ្ឋាននគរបាលជាតិ​ សម្រាប់ឆ្នាំ២០២៣​

ខេត្តរតនគិរី៖​ ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦​ ខែមេសា​ ឆ្នាំ២០២៣​ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី​ បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍​ និងលទ្ធផលកិច្ចប្រតិបត្តការប្រចាំឆ្នាំ២០២២​ របស់ស្នងការដ្ឋាននគរបាលខេត្ត​រតនគិរី​ ព្រមទាំងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ​ និងអគ្គស្នងការដ្ឋាននគរបាលជាតិ​ សម្រាប់ឆ្នាំ២០២៣​ ក្រោមអធិបតីភាព​ លោកឧត្តមសេនីយ៍ត្រី​ អ៊ុង​ សុភាព​ ស្នងការនគរបាលខេត្តរតនគិរី​ ។
នៅក្នុងកិច្ចប្រជុំពិនិត្យឃេីញមានវត្តមាន​ លោក លោកស្រីស្នងការរង​ នាយ នាយរងការិយាល័យជំនាញ​ អធិការ អធិការរងនគរបាលក្រុងស្រុក​ មេបញ្ជាការវរការពារព្រំដែន​ ព្រមទាំងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង៥០ប៉ុស្តិ៍​ផងដែរ​ កិច្ចប្រជុំប្រព្រឹត្តទៅអស់រយៈពេលពេញមួយព្រឹក​ និងបន្តរធ្វេីពិធីបិទអង្គប្រជុំនៅពេលរសៀលថ្ងៃដដែលនេះ ។