ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីបើកសិក្ខាផ្សព្វផ្សាយពីគម្រោងការពង្រឹងការចូលរួមរបស់សហគមន៍មូលដ្ឋានលើអភិបាលកិច្ចដីធ្លីនិងធនធានធម្មជាតិ ( CELAN ) ២០២៣-២០២៤

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីភាពបើកសិក្ខាផ្សព្វផ្សាយពីគម្រោងការពង្រឹងការចូលរួមរបស់សហគមន៍មូលដ្ឋានលើអភិបាលកិច្ចដីធ្លីនិងធនធានធម្មជាតិ ( CELAN ) ២០២៣-២០២៤ នៅសណ្ឋាគារសុវណ្ណភូមិ។
ដោយមានការចូលរួមពីលោក ញ៉ុក សាវន នាយករបស់អង្គការស្ដារកម្ពុជា លោក ជូលៀន ប្រូស្ទើ (Julien Brewster) នាយកប្រចាំតំបន់មេគង្គ អង្គការ ហេក្ស (HEKS/EPER) និងលោក លោកស្រីតំណាងអាជ្ញាធរស្រុកគោលដៅចំនួន៣ក្នុងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងគ្រូបង្គោលតាមភូមិនិងសន្តិករ និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ ។

សិក្ខាសាលានាពេលនេះធ្វើឡើងក្នុងគោលបំណង៖
១.ដើម្បីផ្សព្វផ្សាយពីអនុវត្តគម្រោងដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ ស្ថាប័នពាក់ព័ន្ធ សហគមន៍មូលដ្ឋាន និងអង្គការដៃគូ ។
២.បង្កើនកិច្ចសហការរវាងអាជ្ញាធរពាក់ព័ន្ធ មន្ត្រីជំនាញ អ្នកទទួលផលជាមួយអង្គការស្តារកម្ពុជា អង្គការអភិវឌ្ឍសំលេងសហគមន៍និងម្ចាស់ជំនួយអង្គការហេក្ស ក្នុងកិច្ចដំណើរការចូលរួមអនុវត្តសកម្មភាពគម្រោងក្នុងមូលដ្ឋាន ។
៣.ជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធ មន្ត្រីជំនាញនិងអ្នកទទួលផលពីវឌ្ឍនភាពគម្រោងជំហានទី២ និងផែនការបន្តរបស់គម្រោងជំហានទី៣( ២០២៣-២០២៤ ) ៕