ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ឯក អ៉ិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ដឹកនាំសួរសុខទុក្ខ មន្រ្តីនគរបាល កំពុងមានជម្ងឺនឹងទទួលរងគ្រោះដោយធម្មជាតិ

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទ ១៣កេីត​ ខែចេត្រ ​ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ វេលា ម៉ោង៨នឹង០០នាទី ស្របតាមយោ​ប​ល់​ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នង ការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចយោបល់លោកវរសេនីយ៍ឯក​ហា​ត​ ឡៃឡែ​ ស្នងការរងផែនការ​ងារនគរបាលព្រំដែន​ លោវរសេនីយ៍ឯក​
អ៉ិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩​ បានដឹកលោកមេប ញ្ជាការរង លោកនាយ-នាយរងផ្នែក នាយ-នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាលសួរសុខទុក្ខមន្ត្រីនគរបាលចំណុះអង្គភាព ដែលលោកមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន និងក្រុមគ្រួសារមន្រ្តីនគរបាលដែលរងការខូចខាតលំនៅដ្ឋានដោយសារគ្រោះធម្ម ជាតិ(ខ្យល់កន្ត្រាក់ )នាប៉ុន្មានថ្ងៃកន្លងមកនេះ។
ជាមួយនឹងការសាកសួរសុខទុក្ខនេះលោកមេ បញ្ជាការបាននាំយកអំ ណោ​យដែលបានពីការ ចូលរួមរបស់មន្រ្តីនគរបាលក្នុងអង្គភាពនោះមន្រ្តីចំនួន០៤គ្រួសារទទួលបាន៖
-ថវិកា
-អង្ករ
-ទឹកស៊ីអីវ ទឹកត្រី
-ទឹកបរិសុទ្ធ
ការចូលរួមមាន៖
១-លោកអនុសេនីយ៍ឯក អែម ណន នាយរងផ្នែក
-អង្ករចំនួន១ការ៉ុង(៥០គីឡូក្រាម)
-ទឹកបរិសុទ្ធចំនួន០៣កេស
-ទឹកត្រីចំនួន០១យួរ
-ទឹកស៊ីអុីវចំនួន០១យួរ
-ថវិកាចំនួន៤០០,០០០រៀល(៤០ម៉ឺនរៀល)
២-លោកវរសេនីយ៍ត្រី ឡុង បុល នាយផ្នែក
-អង្ករចំនួន០១ការ៉ុង(៥០គីឡូក្រាម)
-ទឹកសុទ្ធចំនួន០៣កេស
-ទឹកត្រីចំនួន០១យួរ
-ទឹកស៊ីអុីវចំនួន០១យួរ
-ថវិកាចំនួន៤០០,០០០រៀល (៤០ម៉ឺនរៀល)
៣-លោកអនុសេនីយ៍ឯក ស៊ឹម ហាក់ នាយរងប៉ុស្តិ៍
-អង្ករចំនួន០១ការ៉ុង(៥០គីឡូក្រាម)
-ទឹកសុទ្ធចំនួន០៣កេស
-ទឹកត្រីចំនួន០១យួរ
-ទឹកស៊ីអុីវចំនួន០១យួរ
-ថវិកាចំនួន៤០០,០០០រៀល (៤០ម៉ឺនរៀល)
៤-លោកអនុសេនីយ៍ឯក សុខ រ៉េត មន្ត្រី
-អង្ករចំនួន០១ការ៉ុង(៥០គីឡូក្រាម)
-ទឹកសុទ្ធចំនួន០៣កេស
-ទឹកត្រីចំនួន០១យួរ
-ទឹកស៊ីអុីវចំនួន០១យួរ
-ថវិកាចំនួន៤០០,០០០រៀល (៤០ម៉ឺនរៀល)
គ្រួសារមន្រ្តីនគរបាលទាំង០៤គ្រួសារបានសម្តែងនូវអណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់ថ្នាក់ដឹកនាំស្នងការ​ដ្ឋាននិង ថ្នាក់ដឹកនាំព្រមទាំងមន្រ្តីនគរបាលចំណុះវរសេនាតូចនគរបាលការពារព្រំដែ​ន​គោកលេខ៨១៩ទាំងអស់៕