ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនិងករណី លួច (លួចម៉ូតូ)

ខេត្តព្រះសីហនុ នៅរសៀលថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក . ២៥៦៦ ត្រូវនឹងថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៣វេលាម៉ោង ០៦ និង ០០នាទីព្រឹក នៅចំណុច ភូមិ៥ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ មានករណី អំពើចោរកម្ម (លួចម៉ូតូ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ ០១នាក់ ជាជនជាតិខ្មែរ បានធ្វើសកម្មភាព លួចយកម៉ូតូ ០១គ្រឿង ម៉ាក WINNER ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ រួចជិះគេចខ្លួនបាត់ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ០៧ និង ៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ទើបឃាត់ខ្លួនបានជនសង្ស័យ ០១នាក់និងវត្តុតាងនៅចំណុចភូមិអាចន៏មឹក ស្ថិតនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ

ជនសង្ស័យឈ្មោះ ប៉ឹង រស្មី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ

វត្ថុតាងចាប់យកបាន៖

ម៉ូតូ១គ្រឿងម៉ាក WINNER ពណ៏ក្រហមលាយខ្មៅ (គ្មានស្លាកលេខ)

   ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ និង កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តព្រះសីហនុ