ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ចេញល្បាត និងត្រួតពិនិត្យបទល្មើសចរាចរណ៍ដោយរថយន្តពេលយប់ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅយប់ថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដោយបានអនុវត្តតាមបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានចាត់កម្លាំងចេញល្បាត និងត្រួតពិនិត្យបទល្មើសចរាចរណ៍ដោយរថយន្តពេលយប់ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង ជាលទ្ធផល ៖ បានអប់រំរថយន្ត បំពាក់ភ្លើងខុសលក្ខណ: បច្ចេកទេសចំនួន ០៥គ្រឿង, អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន ០៦គ្រឿង និងមនុស្សចំនួន ០៨នាក់ ៕